(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ បានកើនឡើងដល់ជាង៣៤.៧លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៥,៩ម៉ឺននាក់ដែរ។

ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១មឺុននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១១,៤៩៧,៥៣៣នាក់ (ស្លាប់ ៤៣,១៦១នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៤៧២,៦៦៤នាក់ (ស្លាប់ ១៥៨,៤៥៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៨៨៣,៧៩៦នាក់ (ស្លាប់ ៣៦,៤៤៧នាក់)
* ថៃ ឆ្លងចំនួន ៤,៦៨៩,៨៩៧នាក់ (ស្លាប់ ៣២,៩២២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៩៩៥,៩៦៧នាក់ (ស្លាប់ ៦៣,៨១៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ២,០៦៧,៧៩០នាក់ (ស្លាប់ ១,៦៦៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦៣០,៦០៣នាក់ (ស្លាប់ ១៩,៤៧៦នាក់)
* ព្រុយណេ ឆ្លងចំនួន ២៣៤,៥៨២នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៦,១៨៣នាក់ (ស្លាប់ ៧៥៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,៩៧៩នាក់ (ស្លាប់ ៣,០៥៦នាក់)៕