(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២១៣,០៥៥នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៧២,២៨៧នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៧,៧០២នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩១,១៦៤នាក់
៤៖ អាយុ៥ឆ្នាំ ៤២៥,៤៩០នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៧៦,៤១១នាក់

ដោយឡែកសម្រាប់អ្នកបានដូសទី៣ចំនួន ១០,២៨២,៥៦១នាក់, ដូសទី៤ចំនួន ៤,៥០៥,០១៨នាក់ និងដូសទី៥ចំនួន ១,០២៥,០៨០នាក់ ។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕