(ភ្នំពេញ)៖ ក្រុមហ៊ុនបុរី J&C Real Estate Co., Ltd បានរៀបចំដំណើរកម្សាន្តរយៈពេលពីរថ្ងៃគឺថ្ងៃទី១០-១១ ខែមិថុនា ឆ្នាំ២០១៦នេះ ទៅកាន់រមណីយដ្ឋាន Vkirirom ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណ ដល់អតិថិជន ដែលគាំទ្រ និងទិញផ្ទះពីក្រុមហ៊ុន។
ដំណើរកម្សាន្តអមដោយការស្រស់ស្រូបអាហារ និង ច្រៀងរាំលេងសប្បាយផងនោះ ក៏មានការអញ្ជើញចូលរួមពីលោក Takeshi Izuka នាយកក្រុមហ៊ុនផងដែរ។
ក្នុងឱការជួបជុំពិសារអាហារ និង ច្រៀងរាំកម្សាន្តនារាត្រីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ ក្នុងនាមថ្នាក់ដឹកនាំក្រុមហ៊ុន លោក ឱម ផារិន ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនបុរី J&C តំណាងដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត ហេង វុទ្ធី និង លោកស្រី កេត រ៉ាឌី នាយិការក្រុមហ៊ុនបុរី J&C បានថ្លែងអំណរគុណជ្រាលជ្រៅបំផុតចំពោះអតិថិជន ដែលបានទិញផ្ទះពីបុរី J&C បង្ហាញពីការជឿទុកចិត្តទៅលើក្រុមហ៊ុន។
លោក ឱម ផារិន បានបន្តថា ក្រុមហ៊ុន បានយកចិត្តទុកបំផុតលើគុណភាពសំណង់ ធ្វើយ៉ាងណាធានាឲ្យបានខ្ពស់លើបញ្ហាបច្ចេកទេស និងគុណភាពឲ្យបានល្អបំផុត។
លោក ឱម ផារិន បានបញ្ជាក់ថា ក្រុមហ៊ុនបុរី J&C បានជ្រើសរើសធនាគារចំនួនពីរ គឺធនាគារ Campu Bank និង PPCB Bank សហការ ដើម្បីឲ្យអតិជនកម្ចី សម្រាប់ឲ្យអតិថិជនបង់រំលោះ ដោយអត្រាការប្រាក់ទាបចាប់ពី ៩ភាគរយ ដល់ ១១ភាគរយ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនបុរី J&C Real Estate Co., Ltd ក៏មានដៃគូវិនិយោគមកពីប្រទេសជប៉ុនផងដែរ ដែលជួយឲ្យការរកស៊ីលើការ សាងសង់ផ្ទះមានភាពរឹងមាំ និងផ្តល់ទំនុកចិត្តខ្ពស់ថែមទៀតដល់អតិថិជនរបស់ខ្លួន៕