Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្លូវលំ១ខ្សែប្រវែង៤គីឡូម៉ែត្រ ត្រូវអាជ្ញាធរជួសជុល និងភ្ជាប់ទៅ​ផ្លូវជាតិលេខ៦​ដើម្បីងាយ​ស្រួសធ្វើ​ចរាចរណ៍

11-06-2016 15:08

(បន្ទាយមានជ័យ)៖ ក្រុមការងារចុះជួយក្រុងសេរីសោភ័ណ បានចុះពិនិត្យ និងជួសជុលផ្លូវលំ១ខ្សែ ក្រាលគ្រួសក្រហមប្រវែង៤គីឡូម៉ែត្រ ខណៈដែលប្រជាពលរដ្ឋពិបាកធ្វើដំណើ និងដឹកជញ្ជូន​ផង​កសិកម្មប្រចាំថ្ងៃ។ ការចុះពិនិត្យ និងជួសជុលផ្លូវមួយខ្សែនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ដឹកនាំដោយលោក លី សារី អភិបាលរង ខេត្ត និងម្ចាស់ជំនួយគ្រឿងចក្រ លោក ហួរ គង់ និងប្រជាពលរដ្ឋសប្បុរសជននានាផងដែរ។

លោកលី សារី បានថ្លែងថា ការជួសជុលផ្លូវលំ១ខ្សែប្រវែង៤០០០ម៉ែត្រ ក្រាលគ្រួសក្រហម ដែលតភ្ជាប់ពីឃុំឫស្សីក្រោក ស្រុកមង្គលបូរី ភ្ជាប់ទៅសង្កាត់កោះពង់សត្វ និងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ឆ្ពោះទៅផ្លូវជាតិលេខ៦។ លោកបានបន្តថា បើមានផ្លូវល្អគឺវាងាយស្រួសក្នុងការធ្វើចរាចរណ៍ ជាពិសេសប្អូនៗសិស្សានុសិស្ស និងការដឹកជញ្ជូនផលកសិកម្មរបស់ប្រជាពលរដ្ឋ ងាយស្រួសយកទៅលក់ដូរ ចែកចាយបន្តទៅកាន់ឈ្មួញ។ លោកបានបន្ថែមថា គ្រឿងចក្រទាំងស្រុង បានជំនួយពីលោកហួត គង់ និងមានការ ចូលរួម ពីប្រជាពលរដ្ឋជួយចេញប្រេងផងដែរ។ លោក លី សារី សុំឲ្យបងប្អូនរួមគ្នា ជាមួយ សប្បុរជនដើម្បីឲ្យផ្លូវនេះ បានស្រួលក្នុងការធ្វើចរាចរណ៍ សេដ្ឋកិច្ច និងងាយ ស្រួលក្នុង ការបញ្ជូនអ្នកជម្ងឺផងដែរ។ បន្ទាប់ពីមកលោក លី សារី អភិបាលរងខេត្តប្រធានក្រុមការងារ​ចុះជួយ​ក្រុងសិរីសោភ័ណ និងក្រុមការងារ​បានលើក​ស្លាកគណបក្សប្រជាជនកម្ពុជា ចំនួន២ផ្លាកនៅ ភូមិក្បាលស្ពាន(សែសិន)និងកែលំអរសារថ្មីអោយមានសោភ័ណ​ភាពក្នុងក្រុងសិរីសោភណ័៕