(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាននៃ គ.ជ.ប នៅព្រលប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២នេះ បានធ្វើសន្និសីទសារព័ត៌មាន បន្តត្រឡប់មកពីចូលរួមមហាសន្និបាត លើកទី៥ របស់សមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក ហៅកាត់ថា A-WEB និងសន្និសីទអន្តរជាតិ ស្ដីពី «កិច្ចការពារស្ថាប័នគ្រប់គ្រងការបោះឆ្នោត ក្នុងសម័យកាលដែលលទ្ធិប្រជាធិបតេយ្យ សកលលោកមានការធ្លាក់ចុះ» នៅទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង ជាមួយប្រទេសជាសមាជិក A-WEB សរុប ១០៩ប្រទេស។

ប្រតិភូ គ.ជ.ប ដឹកនាំដោយ លោក ឌឹម សុវណ្ណារុំ បានធ្វើដំណើរចូលរួមមហាសន្និបាត លើកទី៥ របស់សមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក នៅប្រទេសអាហ្វ្រិកខាងត្បូង គឺមានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២៕