(កោះកុង)៖ ប្រជាពលរដ្ឋម្នាក់ បានចុះទៅរករើសខ្យងដើម្បីម្ហូបតែមិនបានខ្យង បែរជារាវបានអាវុធវែង ៣ដើមទៅវិញ នៅក្នុងព្រែក។
ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ ស្ថិតនៅចំណុចស្ពានដែកព្រែកកោះយ៉ ឃុំបាក់ខ្លង ស្រុកមណ្ឌល សីមា ខេត្តកោះកុង។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ប្រជាពលរដ្ឋម្នាក់ឈ្មោះ សៅ សាន ជាអ្នករស់នៅក្នុងភូមិ-ឃុំខាងលើ បានចុះទៅរាវខ្យងដើម្បីយកមក ធ្វើម្ហូប ស្រាប់តែប្រទះឃើញអាវុធវែង៣ដើម ម៉ាកអាកា១ដើម និងសេកាសេ២ដើម។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានយក អាវុធ៣ដើម ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកមណ្ឌលសីមា៕