(ភ្នំពេញ)៖ ក្រោយពីរូបអាក្រាតកាយ ត្រូវបានបែកធ្លាយជាបន្តបន្ទាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុក រយៈពេលប៉ុន្មានថ្ងៃនេះមក តារាចម្រៀងស្រីកញ្ញា វ៉ាន់ នីឡា ហាក់មានអារម្មណ៍ មិនសូវសប្បាយចិត្តទាល់តែសោះ ព្រោះនេះជារឿងមួយ ដែលមានការអាម៉ាស់បំផុត សម្រាប់រូបនាង និងក្រុមគ្រួសារទាំងមូល។ ប៉ុន្តែយ៉ាងមិញក៏មានមហាជនជាច្រើន បាននាំគ្នាផ្តល់កំលាំងចិត្តដល់នាង ហើយនៅពេលនេះនាងក៏បានចេញមុខបង្ហាញជំហរថា នាងត្រូវតែរឹងប៉ឹង ជំនះគ្រប់ឧបសគ្គ និងត្រៀមបង្ហាញខ្លួន ក្នុងកម្មវិធី A1 Concert នៅថ្ងៃអាទិត្យនេះ។
ខណៈដែលរឿងរ៉ាវ នៃការបែកធ្លាយរូបអាក្រាតកាយ របស់កញ្ញា វ៉ាន់ នីឡា ត្រូវបានបង្ហោះចែករំលែក ផ្ទុះនៅលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងព្រោងព្រាតនេះ សាមីខ្លួកញ្ញា វ៉ាន់ នីឡា បានបង្ហាញពីជំហរឹងមាំរបស់ខ្លួនបញ្ជាក់ប្រាប់មហាជនថា ទោះបីជាត្រូវជួបរឿងអាម៉ាស់បែបនេះ ក៏ពិតមែន តែនាងនៅតែរឹងមាំ ដើម្បីតតាំងឧបសគ្គមួយនេះឲ្យបាន។
នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា បានសរសេរភ្ជាប់ជាមួយរូបភាពបង្ហាញឲ្យឃើញ នូវស្នាមញញឹមថា «ទោះបីជា នាងខ្ញុំ ជួបនៅព្យុះភ្លៀងផ្គររន្ទះ ឬឧបសគ្គអ្វីក៏ដោយ នាងខ្ញុំនៅតែខំប្រឹងជំនះតស៊ូ តោងក្រោកឈរដែលខ្លួនឯង ត្រូវគេវៃស្ទើរតែបាក់ជើងទាំងសងខាង ទៅហើយនោះ»។
កញ្ញា វ៉ាន់ នីឡា បានបញ្ជាក់បន្ថែមទៀតថា «ស្នាមញញឹមរបស់បងប្អូនទាំងអស់គ្នា នឹងពាក្យពេចន៍លួងលោម លើកទឹកចិត្ត គឺជាក្តីសង្ឃឹមរបស់ខ្ញុំ ហើយក៏ជាកំលាំងចិត្ត ដ៏មោះមុតដល់នាងខ្ញុំ ដើម្បីដើរទៅមុខស្វែងរក នូវភាពយុត្តិធម៌។ ខ្ញុំមិនបោះបង់ ហើយក៏មិនរាថយ ចំពោះទំនួលខុសត្រូវ សំរាប់ការងារខ្ញុំ នៅតែមានដូច្នេះ ជួបខ្ញុំនៅថ្ងៃអាទិត្យសប្តាហ៍នេះ វេលាម៉ោង១១ ក្នុងកម្មវីប្រគំតន្រ្តី A1 Concert !»។
ទន្ទឹមគ្នានឹងការបញ្ជាក់ប្រាប់ ពីគោលជំហរឹងមាំពីសាមីខ្លួន កញ្ញា វ៉ាន់ នីឡា ខាងលើនេះដែរ គេកត់សម្គាល់ថា បន្ទាប់ពីមានការបែកធ្លាយរូបថត អាក្រាតកាយរបស់ កញ្ញា វ៉ាន់ នីឡា ៣ឬ៤ថ្ងៃនេះមក គឺមានទស្សនិកជ និងសិល្បករ-សិល្បការិនីជាច្រើន សម្តែងក្តីអាណិតអាសូរ និងបានផ្តល់ជាកំលាំងចិត្ត ដល់នាងកុំឲ្យមានការបាក់ទឹកចិត្ត ឲ្យសោះចំពោះរឿងនេះ៕