(កំពត)៖ លោក ឧកញ៉ា មាស សត្យា ប្រធានសមាគមអភិវឌ្ឍសេដ្ឋកិច្ចខ្នាតតូច នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ បានចាត់ឱ្យក្រុមការងារថ្នាក់កណ្ដាល សហការជាមួយប្រធានសមាគមអភិវឌ្ឍសេដ្ឋកិច្ចខ្នាតតូច សាខាខេត្កកំពត និងអាជ្ញាធរស្រុករុកទឹកឈូ នាំយកអំណោយជូនលោកតា ហួត ដែលជាជនទុរគត មានអាយុ៧២ឆ្នាំ និងមានពិការយ:ពេលជាង២ឆ្នាំ រស់នៅក្នុងភូមិគោចិនលែង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។
សូមបញ្ជាក់ដែរថា លោកតា ហួត មានជីវភាពក្រីក្រលំបាក ដែលប្រពន្ធបានស្លាប់ចោលអស់ពេលជាច្រើនឆ្នាំមកហើយ និងកំពុងរស់នៅជាមួយកូនស្រី២នាក់ ដែលសុទ្ធតែជាស្រីមេម៉ាយ ក្នុងនោះកូនស្រីម្នាក់ពិកាជើងម្ខាង ដែលកំពង់នៅថែទាំគាត់ជាប្រចាំ និងកូនស្រីម្នាក់ទៀតទៅធ្វើជាកម្មករសំណង់នៅជិតទីរួមខេត្តកំពត ដើម្បីយកលុយមកចិញ្ចឹមគាត់ និងមានចៅស្រីចំនួន២នាក់ រស់នៅជាមួយគាត់ផងដែរ។
សូមជម្រាបដែរថា ក្នុងឱកាសនាំយកអំណោយរបស់លោក ឧកញ៉ា មាស សត្យា ចុះប្រគល់ជូនលោកតា ហួត នោះលោកមេភូមិ លោកប្រធានសាខាខេត្តកំពត លោកស្រីប្រធានសាខាស្រុកទឹកឈូរបស់សមាគមអភិវឌ្ឍសេដ្ឋកិច្ចខ្នាតតូច ក៏បានចូលរួមឧបត្ថម្ភដល់លោកតាផងដែរ ដែលសរុបអំណោយរួមមាន៖ ថវិកា ២៩ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគដូចជា ទឹកស៊ីអ៉ីវ ២យួ ទឹកត្រី២យួរ មី១កេស ទឹកផ្លែឈើ១កេស និងភួយចំនួន១ ឈុតផងដែរ។
នាឳកាសនោះដែរលោកតា ហួត ក៏បាគោរពអរគុណចំពោះ លោក ឧកញ៉ា មាស សត្យា ប្រធានសមាគមអភិវឌ្ឍសេដ្ឋកិច្ចខ្នាតតូច ,លោក អ៊ុង សារ៉ាន់ ,លោក ហេង វឌ្ឍនា, លោក ម៉ី ចាន់ថា, លោក ទុំ ពៅ ប្រធានសាខាខេត្តកំពតរបស់សមាគអភិវឌ្ឍសេដ្ឋកិច្ចខ្នាតតូច, លោកស្រី ចន្ធី អនុប្រធានសាខាស្រុកទឹកឈូ, លោក អ៊ុល ប្រធានសាខាស្រុកឈូ , លោក Yiv Sokdom , លោក គង់ ភិរម្យ និងលោក ជីវ សេងហួរ ដែលបាននាំយកអំណោយប្រគល់ដល់រូបគាត់រួមទាំងក្រុមគ្រួសារផងដែរ៕