(ប៉ារីស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នឹងចាប់ផ្តើមបើកឆាក១ប្រកួតដំបូងរបស់ខ្លួននៅ Euro 2016 ដោយប៉ះ ក្រុមខ្លាឃ្មុំរុស្ស៊ី នាម៉ោង ២៖០០នាទីរំលងអាធ្រាត្រយប់នេះ (ម៉ោងនៅកម្ពុជា) បើកឆាកក្នុងពូល B នៅកីឡដ្ឋាន Stade Velodrome ស្ថិតក្នុងទីក្រុង Marseille ដែលជាក្រុមចាប់ផ្តើមក្រោយ ស្វីស ប៉ះ អាល់បានី ម៉ោង ៨យប់ និង វ៉េល ប៉ះ ក្រុមស្លូវ៉ាគី ម៉ោង ២៣យប់។

តាមរយៈសារព័ត៌មាន Sky Sports បានផ្សាយថា ក្រុមដែលមានរហស្សនាមថា «តោ៣» អង់គ្លេស ជាក្រុមដែលល្អ ជាងគេក្នុងចំណោម ២៣ក្រុមឆ្លងកាត់វគ្គ មិនដែលចាញ់ និងស្មើឡើយ ពោលគឺឈ្នះរហូត ហើយក្នុងមិត្តភាពនានា ក៏ក្រុមម្ចាស់ពាន World Cup 1966 មួយនេះលេងមិនដែលចាញ់ដែរ យ៉ាងហោចណាស់ក៏ឈ្នះចាប់ពី១គ្រាប់ឡើងទៅ ផងដែរ។

២ប្រកួតមិត្តភាពអន្តរជាតិចុងក្រោយ អង់គ្លេស លេងឈ្នះអូស្រ្តាលី ២-១ និងឈ្នះព័រទុយហ្គាល់ ១-០ នៅកីឡដ្ឋាន Wembley របស់ខ្លួន មុនធ្វើដំណើរមកកាន់ទឹកដីប្រទេសបារាំង ដើម្បីប្រកួតពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 លើកទី១៥ ដែលអង់គ្លេស ត្រូវប្រជែង ជាមួយក្រុមជម្រើសជាតិរុស្ស៊ី វ៉េល និងស្លូវ៉ាគី ពីក្នុងពូល B។ អង់គ្លេស មានកីឡាករសំខាន់ៗដែលគួរឲ្យព្រួយបារម្ភគឺ Harry Kane, Jamie Vardy, Rooney, Joe Hart និង Marcus Rashford ជាដើម ដែលសុទ្ធសឹងជាកីឡាករក្មេងៗ គ្រូបង្វឹក Roy Hodgson ទើបតែកោះហៅ ចូលក្នុងក្រុម។

ងាកមកមើលរុស្ស៊ី ដែលជាក្រុមត្រៀមធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោក World Cup 2018 ដែលមានរហស្សនាមថា «ខ្លាឃ្មុំទឹកកក» នោះ ២ប្រកួតមិត្តភាពអន្តរជាតិចុងក្រោយ ចាញ់សាធារណរដ្ឋឆេក ២-១ និងលេងស្មើ ១-១ ទល់នឹង ស៊ែប៊ី ១-១៕

ជម្រើសជាតិអង់គ្លេស

 

ជម្រើសជាតិ រុស្ស៊ី