(កំពង់ឆ្នាំង)៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២​ លោក កុល ប៊ុនលី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំពេជចង្វារ រួមជាមួយលោក សំ ប្រជាមានិត លោក អ៊ីវ ប៊ូរិន ជាសមាជិកក្រុមប្រឹក្សានៃអង្គចៅក្រម, លោក តេង រតនា, លោក គឹម រ័ត្នណារិន, លោក ដោក ប៊ុនថុន និងក្រុមការងារចុះជួយជុំពេជចង្វារ បានអញ្ជើញចូលរួមជាគណៈអធិបតីប្រគល់ចង្រ្កានសន្សំសំចៃព្រៃមាន់ ដែលជាអំណោយរបស់ក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co., Ltd និងមូលនីធិ PEACE LAND របស់សាធារ ណរដ្ឋប្រជាមានិតចិន ចំនួន២លើក សរុបចំនួន១០៥៦ គ្រួសារ​ ជូនប្រជាពលរដ្ឋក្នុងឃុំពេជចង្វារ​ ស្រុកបរិបូណ៌​ ខេត្តកំពង់ឆ្នាំង​។

ក្នុងឱកាសនោះលោក កុល ប៊ុនលី បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋទូទាំងប្រទេសរស់នៅដោយសន្តិភាព និងមានភាពរីកចម្រើន គ្រប់វិស័យ។ ទន្ទឹមនិងនេះ ក៏បានយកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ ដោយជម្រុញឲ្យមានការចូលរួមអភិរក្ស និងការពារបរិស្ថានជាបញ្ហាប្រឈមផ្នែកគ្រប់គ្រងដ៏សំខាន់មួយ ហើយរាជរដ្ឋាភិបាលកំពុងខិតខំស្វែង យល់ឱ្យបានត្រឹមត្រូវអំពីផលប៉ះពាល់នៃសកម្មភាពអាជីវកម្ម ផលិតផល និងសេវាកម្មនានា ចំពោះបរិស្ថាន។

ដើម្បីសម្រេចបាននូវគោលដៅនេះ ទើបក្រុមការងារថ្នាក់ដឹកនាំចុះមូលដ្ឋាន រៀបចំការប្រគល់ចង្ក្រានសន្សំសំចៃថាមពលព្រៃមាន់ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំពេជចង្វារ និងបន្តចែកជូនប្រជាពលរដ្ឋតាមបណ្តាភូមិផ្សេងទៀត ដោយចង្ក្រានសន្សំសំចៃនេះចំណេញជាង៤ដង បើប្រៀបធៀបជាមួយចង្ក្រានធម្មតាដែលបងប្អូនបើ្រប្រាស់រាល់ថ្ងៃ។

លោក កុល ប៊ុន លី បានថ្លែងអំណរគុណក្រុមហ៊ុន Guangzhou Iceberg Environmental Consulti ng Services Co., Ltd និងមូលនីធំ PEACE LAND របស់ប្រទេសចិន ដែលបានសហការគ្នាក្នុងការ ស្រាវជ្រាវរកនូវ បច្ចេកវិទ្យាថ្មីៗ នៃការផលិតចង្ក្រានសន្សំសំចៃថាម ពល សំដៅលើកកម្ពស់ការអភិវឌ្ឍផលិតផលដែលជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន ដោយផលិតនៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង ព្រមទាំងបានអនុវត្ត គម្រោង ជាច្រើនក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ចង្ក្រានជូនដល់ប្រជា ជន យកទៅប្រើប្រាស់ប្រកបដោយផាសុខភាព៕