(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ រួមដំណើរដោយ ក្រុមការងារអនុសាខាកាបាទក្រហមខណ្ឌ ក្រុមការងារកាកបាទក្រហម សង្កាត់ស្វាយប៉ាក និងយុវជនកាកបាទក្រហមខណ្ឌ-សង្កាត់ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះបាននាំយកនូវអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា មកចែកជូនបងប្អូនប្រ ជាពលរដ្ឋជា ជនងាយរងគ្រោះ ជនចាស់ជរា អ្នកផ្ទុកមេរោគ អេសដ៍ ជនទីទាល់ក្រចំនួន២០គ្រួសារ រស់នៅក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។
ចំពោះអំណោយដែលបាននាំយកមកចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងមួយគ្រួសារៗនោះរួមមានអង្ករ៣០គីឡូក្រាមមី១កេស ត្រីខ ១យួរ (១០កំប៉ុង) ឃីត១ (មុង១ភួយ១សារ៉ុង១ក្រមា១) ដោយឡែកអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌសហការ ចូលរួមឧបត្ថម្ភចានដែក ចំនួន១និងថវិកា ៣០,០០០រៀល ផងដែរ៕