(ភ្នំពេញ)៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង នៅក្នងបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងសួនឧស្សាហ៍កម្មវឌ្ឍៈ២ ក្នុងសង្កាត់ក្រាំងពង្រខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមាននារីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ មានជំងឺគាំងបេះដូងសន្លប់ដេកដួលក្នុងបន្ទប់ទឹក ស្ថិតក្នុងផ្ទះជួលទីតាំងខាងលើ។
ជនរងគ្រោះ ឈ្មោះ ឃេន ចិន្តា អាយុ ៣៤ ឆ្នាំ មានស្រុកកំណើត នៅភូមិ ប្រមូល ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។
ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានអង្គភាព ៧១១ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកពោធិចុនតុង ដើម្បីសង្គ្រោះអាយុជិវិត ឲ្យរួចផុតពីសេចក្តីស្លាប់៕