(ភ្នំពេញ)៖​ រថយន្ដស៊េរីទំនើបមួយគ្រឿង ដែលគេស្គាល់ថាជារបស់ឯកឧត្តមម្នាក់​ ចតស្ងៀមមុខផ្ទះ​ ត្រូវបានជនជាតិចិនម្នាក់ក្នុងស្ថានភាពស្រវឹងជោគជាំ​ ជិះម៉ូតូបុកពីក្រោយពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ​ ចំណែកម៉ូតូ​ និងរថយន្តរងការខូចខាត​ ខ្លាំងផងដែរ​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ កើតឡើងនៅយប់ឈានចូលថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ២០១៦​ តាមបណ្ដោយផ្លូវលេខ៣៨៨​ ក្នុងសង្កាត់ទួលស្វាយព្រៃ១​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

ប្រពភព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ រថយន្ដរបស់ឯកឧត្តមម្នាក់​ នោះ ម៉ាកLuxes570 ពាក់ស្លាកលេខភ្នំពេញ2AA-5959 បានចតស្ងៀមនៅមុខ​ ស្រាប់តែមានជនជាតិចិនម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ​ បានជិះម៉ូតូម៉ាក​Click បុកពីក្រោយពេញទំហឹង​ បណ្ដាលឱ្យរងរបួសខ្លួនឯងធ្ងន់ធ្ងរ​ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ ដើម្បីជួយសង្គ្រោះ។

ក្នុងហេតុការណ៍នេះ​ដែរ ភាគីខាងម្ចាស់រថយន្ដ​ មិនបានទាមទារសំណងអ្វីទាំងអស់​ គ្រាន់សុំសមត្ថកិច្ចយករថយន្ដចូលផ្ទះ ដើម្បីបញ្ចប់រឿង​៕