(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់រដ្ឋបាលសារពើពន្ធនៃប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានផ្លាស់វេន នៃរដ្ឋបាលសារពើពន្ធអាស៊ីប៉ាស៊ីហ្វិក និងការស្រាវជ្រាវ ( SGATAR) លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ចូលរួមកិច្ចប្រជុំ ប្រចាំឆ្នាំលើកទី៥១ នៃក្រុមសិក្សាស្តីពីរដ្ឋបាលសារពើពន្ធអាស៊ីប៉ាស៊ីហ្វិកនិងការស្រាវជ្រាវ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែតុលា ឆ្នាំ២០២២៕