(ភ្នំពេញ)៖ កម្ពុជា បណ្ដេញចេញជនបរទេស២៦៣នាក់ថែមទៀត ក្រោយចាប់ខ្លួនពីបទឆ្លងដែន និងស្នាក់នៅខុសច្បាប់។ នេះបេីតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី២០-២២ ខែតុលា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន២៦៣នាក់ ស្រី២៦នាក់មាន០៤សញ្ជាតិ ក្នុងនោះ ជនជាតិបង់ក្លាដេស ចំនួន២នាក់, ជនជាតិថៃ ចំនួន១៦នាក់ ជនជាតិវៀតណាមចំនួន១៧១នាក់ និងជនជាតិចិនចំនួន៧៤នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងត្រពាំងផ្លុង។

ជនបរទេសចំនួន២៦៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់គ្មានលិខិតឆ្លងដែន លួចស្នាក់នៅធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល០៣ឆ្នាំ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន ដែលមានខ្លឹមសារទាំងស្រុង៖