(ភ្នំពេញ)៖ ស្របតាមស្មារតីនៃកិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ ប្រធានសមាគម និងសមាជិកក្រុមប្រឹក្សា បានសម្រេចពន្យាពេលបើកទទួលពាក្យ ឈរឈ្មោះក្រុមប្រឹក្សា និងប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជាអាណត្តិទី៣ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងសេចក្តីជូនដំណឹងរបស់សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងទៀតថា សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ជូនដំណឹងដល់សមាជិក-សមាជិកាសមាគមដែលមានបំណងឈរឈ្មោះជាប្រធាន និង/ឬសមាជិកក្រុមប្រឹក្សាសមាគម អាចធ្វើការដាក់ពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

លក្ខខណ្ឌនៃការឈរឈ្មោះសម្រាប់បេក្ខភាពក្រុមប្រឹក្សា និងប្រធានសមាគមរួមមាន ជាសមាជិកសកម្មដែលបានចុះឈ្មោះក្នុងបញ្ជីរបស់សមាគម, បានបង់ប្រាក់សមាជិកភាពរួចរាល់។

សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ចាប់ផ្តើមទទួលពាក្យស្នើសុំឈរឈ្មោះជាបេក្ខភាពក្រុមប្រឹក្សា និងប្រធានសមាគម នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ត្រឹមវេលាម៉ោង៥:០០នាទីរសៀល នៅទីស្នាក់ការសមាគម ឬផ្ញើមកកាន់អ៊ីម៉ែលសមាគម [email protected]

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា៖