(ប៉ារីស)៖ នេះជាលើកទី៣ ហើយសម្រាប់ប្រទេសបារាំង ដែលបានធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ប្រចាំទ្វីប អឺរ៉ុប UEFA Euro 2016 លើកទី១៥នេះ ជាមួយនឹងការរៀបចំបើកសម្ពោធយ៉ាងគគ្រឹកគគ្រេងផងដែរ នារាត្រីសុក្រ យប់មិញ ដោយចាប់ផ្តើមចេញដំណើរដំបូងពីក្នុងពហុកីឡដ្ឋាន Stade de France ស្ថិតក្នុងទីក្រុងធំប៉ារីសតែម្តង ដែលមានអ្នកចូលរួមប្រមាណជាង ៧ម៉ឺននាក់។

សូមបញ្ជាក់ផងដែរថា យុទ្ធនាការដែលមានរយៈពេល៤ឆ្នាំម្តងនេះ គឺនឹងធ្វើឡើងរយៈពេល១ខែពេញ រហូតដល់ថ្ងៃទី១១ ខែកក្កដាទើបចប់។

សូមទស្សនារូបភាព ពីការបើកសម្ពោធ Euro 2016 ដូចខាងក្រោម៖