(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២១០,២៥៧នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៧១,៩៣២នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៧,៥៨២នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩០,៩៨៦នាក់
៤៖ អាយុ៥ឆ្នាំ ៤២៥,៣៦០នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៧៥,៩១៤នាក់

ដោយឡែកសម្រាប់អ្នកបានដូសទី៣ចំនួន ១០,២៧២,២៨០នាក់, ដូសទី៤ចំនួន ៤,៤៨៦,២៤៣នាក់ និងដូសទី៥ចំនួន ១,០១២,១៤៧នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ៕