Facebook អនុញ្ញាតឲ្យ Comments ជាវីដេអូបានហើយនៅថ្ងៃនេះ!
10-06-2016 23:47
(អាមេរិក)៖ នៅទីបំផុត ក្រោយពេលសាកល្បងអស់ជាច្រើនខែ បណ្ដាញទំនាក់ទំនងសង្គម Facebook បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមុខងារថ្មីមួយទៀតគឺ អាច Upload វីដេអូចូលទៅក្នុងប្រអប់ Comments នេះបើយោងតាមការចេញផ្សាយនៅលើប្លក់របស់ Facebook ផ្ទាល់ នារសៀលថ្ងៃទី១០ ខែមិថុនា។
យោងតាមសេចក្ដីប្រកាសបានឲ្យដឹងថា ការអនុញ្ញាតឲ្យ Upload វីដេអូចូលទៅក្នុងប្រអប់ Comments នេះគឺត្រូវបានដាក់ឲ្យប្រើនៅទូទាំងពិភពលោក មិនថាប្រអប់ Comments របស់ Page, Post, Groups នោះទេ គឺសុទ្ធសឹងតែអាច Upload ចូលបាន ជាពិសេសគឺអាចប្រើបានទាំងនៅលើកុំព្យូទ័រ, វេបសាយ ព្រមទាំងប្រព័ន្ធដំណើរការ Android និង iOS។
គួរបញ្ជាក់ផងដែរថា ការអនុញ្ញាតឲ្យអ្នកប្រើប្រាស់ Upload វីដេអូចូលក្នុង Comments នេះ គឺដើម្បីឲ្យការទំនាក់ទំនងរវាងអ្នកលេង Facebook ទាំងអស់ កាន់តែមានភាពស្និទ្ធស្នាល និងទូលំទូលាយ៕