(ភ្នំពេញ)៖​​ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានចេញសេចក្តីសម្រេចបែងចែកភារកិច្ច ថ្នាក់ដឹកនាំនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ដែលមានប្រធាន អមដោយអនុប្រធានសរុប១៤រូប។ នេះបើតាមសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ។

នៅក្នុងសេចក្តីសម្រេចខាងលើ លោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច ជាប្រធាននាយកដ្ឋាននគរបាលយុត្តិធម៌គ្រប់គ្រងដឹកនាំរួម អមដោយអនុប្រធាន ១៣រូបផ្សេងទៀត ជួយការងារតាមនាយកដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ៖