(តាកែវ)៖ សមត្ថកិច្ចស្រុកព្រៃកប្បាស ខេត្តតាកែវ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋ២នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ នៅកណ្តាលវាលស្រែ ខណៈគោ១ក្បាល់បានងាប់ និងផ្ទះប្រជាពលរដ្ឋ២ខ្នង បានរលំដោយសារខ្យល់បក់ផងដែរ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ រស់នៅភូមិឬស្សីថ្មី ហើយមុនពេលមានភ្លៀង ខ្យល់រន្ទះពួកគេទាំង២នាក់ កំពុងទាក់លលក នៅវាលស្រែ ក៏ត្រូវរន្ទះបាញ់តែម្តង។ ចំណែកផ្ទះប្រជាពលរដ្ឋដែល ត្រូវខ្យល់បក់រលំនោះ ស្ថិតក្នុងភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស៕
https://www.facebook.com/permalink.php?story_fbid=1632361633757517&id=100009510870339