(សៀមរាប)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ បានឲ្យដឹងថា បេសកកម្មថ្ងៃទី១ របស់សម្ដេចនៅថ្ងៃនេះ គឺបានដោះស្រាយបញ្ហានៅខេត្តសៀមរាប និងខេត្តកំពង់ធំ ព្រមទាំងកិច្ចការរដ្ឋផ្សេងៗទៀតផងដែរ។

តាមរយៈ Facebook សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ដិចទៀតនេះ សម្ដេចនឹងជួបសំណេះសំណាលជាមួយមន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅខេត្តសៀមរាប។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «បេសកកម្មថ្ងៃទីមួយ ដោះស្រាយបញ្ហា នៅខេត្តសៀមរាបផង និងខេត្តកំពង់ធំផង ព្រមទាំងកិច្ចការរដ្ឋផ្សេងទៀត។ បន្តិចទៀតជួបមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅខេត្តសៀមរាប»