(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានឧបត្ថម្ភទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជួយកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងវត្ត នៅតំបន់អភិវឌ្ឍន៍រុនតាឯក។
ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់របស់ខ្លួន ចេញពីរមណីយដ្ឋានអង្គរ រាជរដ្ឋាភិបាលបានផ្តល់ដីកម្មសិទ្ធិនៅតំបន់រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីពួកគាត់តាំងទីលំនៅថ្មីដែលស្របច្បាប់ និងមានភាពជាកម្មសិទ្ធិពេញលេញ។
រាជរដ្ឋាភិបាល ក៏បានដាក់ចេញគោលការណ៍លើការអនុវត្តនៅតំបន់អភិវឌ្ឍន៍រុនតាឯកនេះ ឱ្យក្លាយទៅជាទីក្រុងថ្មីមួយ នៅថ្ងៃអនាគតផងដែរ ខណៈដែលក្រុមការងារអន្តរក្រសួង និងអាជ្ញាធរដែនដី កំពុងរៀបចំេហដ្ឋារចនាសម្ព័ន្ធមានផ្លូវ អគ្គិសនី ប្រព័ន្ធទឹក ផ្សារ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម សង្កាត់រដ្ឋបាល នៅតំបន់នេះ៕