(ភ្នំពេញ)៖ គណៈសង្ឃមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមបច្ច័យសរុបចំនួន១០៣,៥០០ដុល្លារ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្រាលក្នុងការដោះស្រាយបញ្ហាគ្រោះទឹកជំនន់។
ក្នុងបញ្ជីដែលបណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ រួមមាន៖
* ទី១៖ សម្ដេចព្រះពោធិ៍វង្ស អំ លីមហេង ព្រះសង្ឃនាយករងទី១ ចំនួន២ម៉ឺនដុល្លារ
* ទី២៖ សម្ដេចព្រះវនរ័ត ណយ ច្រឹក ព្រះសង្ឃនាយករងទី២ ចំនួន១ម៉ឺនដុល្លារ
* ទី៣៖ សម្ដេចព្រះឧត្តមវង្សា មួង រ៉ា ព្រះសង្ឃនាយករងទី៣ ចំនួន១ម៉ឺនដុល្លារ
* ទី៤៖ សម្ដេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ចំនួន១ម៉ឺនដុល្លារ
* ទី៥៖ សម្ដេចព្រះឧត្តមបញ្ញា ដួង ផង់ ចំនួន២ម៉ឺនដុល្លារ
* ទី៦៖ សម្ដេចព្រះឧត្តមបញ្ហា បណ្ឌិត ឈឹម ប៊ុនឈា ចំនួន៥ពាន់ដុល្លារ
* ទី៧៖ សម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ចំនួន៣ពាន់ដុល្លារ
* ទី៨៖ សម្ដេចព្រះសាក្យមុនី រ័ត្ន សារឿន ចំនួន២ម៉ឺនដុល្លារ
* ទី៩៖ ព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា អនុគណស្រុកខ្សាច់កណ្ដាល ចំនួន១ពាន់ដុល្លារ
* ទី១០៖ ព្រះសាក្យវង្សបណ្ឌិត ស៉ីម សារ៉ាន ព្រះចៅអធិការវត្តព្រះបារមីវង្គតបុរី (ទូលក្រសាំង) ចំនួន១ពាន់ដុល្លារ
* ទី១១៖ ព្រះឃោសមុនីវង្ស វ័ន្ដ វណ្ណោ ព្រះចៅអធិការវត្តប្រជុំនទីក្រពើហា ចំនួន១ពាន់ដុល្លារ
* ទី១២៖ លោកឧត្តមសេនីយ៍ឯក ផេង គីមស្រ៊ុន ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភចំនួន ២,៥០០ ដុល្លារ៕