(សៀមរាប)៖ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តជួបសំណេះសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍រុនតាឯក។
កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាល ផ្តល់ដីជូនពលរដ្ឋជាថ្នូរការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរីករាយដែលបានអញ្ជើញមកជួបសំណេះសំណាលជាមួយពលរដ្ឋនៅតំបន់អភិវឌ្ឍន៍រុនតាឯកជាថ្មីទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបនាពេលនេះជាលើកចុងក្រោយជាមួយពលរដ្ឋស្ម័គ្រចិត្តមករស់នៅរុនតាឯក តែមិនមែនជាជំនួបចុងក្រោយសម្រាប់ដំណាក់កាលអភិវឌ្ឍន៍នោះទេ ពោលសម្តេចនឹងមានជំនួបច្រើនលើកទៀតជាមួយពលរដ្ឋនៅតំបន់នេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងអ្នកពាក់ព័ន្ធទាំងអស់ ដែលធ្វើឱ្យមានវឌ្ឍនភាពលើហេដ្ឋរចនាសម្ព័ន្ធនានានៅតំបន់អភិវឌ្ឍន៍រុនតាឯក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្រការរៀបចំរបស់រាជរដ្ឋាភិបាល ហើយស្ម័គ្រចិត្តរើចេញពីតំបន់អង្គរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបំពានគោលការណ៍របស់អង្គការយូណេស្កូ នឹងធ្វើឱ្យតំបន់រមណីយដ្ឋានអង្គរ ត្រូវដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់អង្គរ និងតំបន់ដទៃទៀតរបស់អាជ្ញាធរជាតិអប្សរា គឺជាសម្រេចចិត្តមួយដ៏ឆ្លាតវៃ។
* តបនឹងការប្រឌិតព័ត៌មានរបស់ក្រុមប្រឆាំងពាក់ព័ន្ធមរណភាពរបស់សម្តេចនោះ សម្តេចតេជោ ហ៊ុន សែន ចោទសួរថា តើ ហ៊ុន សែន ពេលនេះជា ហ៊ុន សែន ពិត ឬក្លែងក្លាយ? តើនរណាអាចបន្លំខ្លួនបានរហូតដល់ទៅជាងមួយឆ្នាំនោះ?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រឿងចក្រ១៩៤គ្រឿង កំពុងប្រតិបត្តិការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅរុនតាឯក។
* សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ សម្រាប់សាងសង់របងវត្តនៅរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យដឹងថា អគ្គិសនីកម្ពុជា សម្រេចតបណ្តាញអគ្គិសនីចូលតាមផ្ទះប្រជាពលរដ្ឋដោយមិនគិតថ្លៃនោះឡើយ។ ការរៀបចំបណ្តាញអគ្គសិនីនៅតំបន់អភិវឌ្ឍន៍រុនតាឯកចំណាយសរុបប្រមាណ ៦លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន ប្រាប់ពលរដ្ឋត្រូវរើចេញពីតំបន់រមណីយដ្ឋានអង្គរថា បើដីធ្វើមិនទាន់ហើយ ហើយគ្មានអ្នកដឹក កុំចេញ។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សប្បុរសជនចូលរួមថវិកា ១លានដុល្លារសម្រាប់សង់វត្តនៅតំបន់អភិវឌ្ឍន៍រុនតាឯក។ សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជន ផ្តល់ថវិកាសរុប ១លាន ១០ម៉ឺនដុល្លារ សម្រាប់សង់វត្តនៅរុនតាឯក
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់អ្នកភូមិរុនតាឯក តាមរយៈបណ្ណក្រីក្រមិនធ្វើឱ្យរាជរដ្ឋាភិបាលដួលរលំនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដឹកនាំជំនាន់ក្រោយ ត្រូវតែបន្តអនុវត្តន៍ការសន្យា និងគោលនយោបាយដែលសម្តេចផ្តល់ជូនអ្នករុនតាឯក និងពាក់ស្នែង។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យពន្លឿនចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋមករស់នៅតំបន់រុនតាឯក និងពាក់ស្នែង។
* សម្តេចតេជោ ហ៊ុន សែន រំពឹងថា ពលរដ្ឋនៅរុនតាឯក និងពាក់ស្នែង នឹងរក្សាទុកដីជាកេរដំណែលក្នុងគ្រួសារ ដោយមិនលក់នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅថ្ងៃម្សិលមិញមិនមានអ្នកឆ្លងកូវីដ១៩នោះទេ។ សម្តេចតេជោ ចាត់ទុកនេះជាជោគជ័យរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន ណែនាំអាជ្ញាធរពិភាក្សាជាមួយប្រជាពលរដ្ឋស្តារបារាយណ៍ខាងកើត នៅព្រះដាក់ ដើម្បីបញ្ចូលទឹកបានខ្លះ។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យរើសាលាស្រុកបន្ទាយស្រី មកដាក់នៅតំបន់អភិវឌ្ឍន៍រុនតាឯក។ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសាលាស្រុកអង្គរធំ ទៅនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យអ្នកពាក់ព័ន្ធមេនយោបាយបំផ្លាញជាតិ ផ្តាច់ខ្លួនដើម្បីបានការអនុគ្រោះ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង៩៖២០នាទី, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ព័ត៌មាន Fresh News៕