(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២១០,២៥៧នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៧១,៧២៨នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៧,៥៣៥នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩០,៨៩០នាក់
៤៖ អាយុ៥ឆ្នាំ ៤២៥,២៨២នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៧៥,៦២៤នាក់
ដោយឡែកសម្រាប់អ្នកបានដូសទី៣ចំនួន ១០,២៦៨,២០៣នាក់, ដូសទី៤ចំនួន ៤,៤៧៦,៩៩៩នាក់ និងដូសទី៥ចំនួន ១,០០៦,៤១៤នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕