(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនត្រឹមតែមិនលើកលែងទោសឱ្យជនក្បត់ជាតិ សម រង្សុី នោះទេ ថែមទាំងដាក់ចេញចលនាកម្ចាត់ចោលនូវនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ៣ជំនាន់នេះ

២៖ អ៊ុយក្រែន រឹតត្បិតការប្រើប្រាស់អគ្គិសនី ខណៈរុស្ស៉ីបង្កើនការវាយប្រហារលើរោងចក្រថាមពល

៣៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមន្ត្រីអត្រានុកូលដ្ឋាន ជួយសម្រួលឯកសារសម្រាប់ការបោះឆ្នោតជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា

៤៖ ម៉ាឡេស៉ី កំណត់យកថ្ងៃទី១៩ ខែវិច្ឆិកា ដើម្បីរៀបចំការបោះឆ្នោតសកលមុនអាណត្តិ

៥៖ សម្តេចតេជោ ហ៊ុន សែន៖ អាចោរក្បត់ជាតិ សម រង្ស៉ី មានកំហុសនយោបាយធំ២ ទី១ នាំមនុស្សរត់ទៅក្រៅស្រុក ដែលធ្វើឱ្យក្បាលម៉ាស៊ីននយោបាយពួកប្រឆាំងដាច់អស់ និងទី២៖ គឺដកមនុស្សចេញពី គ.ជ.ប

៦៖ អធិការបតីអាល្លឺម៉ង់៖ «យុទ្ធសាស្រ្តបំផ្លាញអ្វីៗគ្រប់យ៉ាង របស់លោក ពូទីន នឹងមិនជួយឲ្យលោក ឈ្នះសង្រ្គាមអ៊ុយក្រែនឡើយ»

៧៖ សម្តេចតេជោ ហ៊ុន សែន គាំទ្រការសម្រេចរបស់តុលាការផ្តន្ទាទោសជនក្បត់ជាតិ សម រង្ស៊ី ដាក់គុកមួយជីវិត និងចាត់ទុកថាគឺរឿងត្រឹមត្រូវបំផុត

៨៖ តៃវ៉ាន់ថា លោក ស៊ី ជិនពីង អាចប្រឈមមុខនឹងមហន្តរាយ បើជ្រើសរើសប្រើកម្លាំងយោធា

៩៖ សម្តេចតេជោ ហ៊ុន សែន៖ ជោគជ័យរបស់ជនក្បត់ជាតិ សម រង្ស៉ី មានតែមួយគត់ គឺមិនបានបង់ឱ្យខ្ញុំ១អឺរ៉ូ ចំណែកខ្ញុំអ្វីដែលចង់បាន គឺនៅក្នុងការបរិយាយរបស់សាលក្រម

១០៖ អង្គការ WHO៖ «ជំងឺកូវីដ១៩ នៅតែជាភាពអាសន្នសុខភាពសកល នៅឡើយទេ»

១១៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលបានផ្តល់ការអនុគ្រោះ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

១២៖ រដ្ឋមន្រ្តីមហាផ្ទៃចក្រភពអង់គ្លេស លាលែងពីតំណែង ចំពោះមុខការបាត់បង់ប្រជាប្រិយភាព របស់នាយករដ្ឋមន្រ្តី

- ព័ត៌មាន Fresh News Plus

១៖ រុស្ស៊ីអំពាវនាវឱ្យមានការហាមឃាត់ការប្រើប្រាស់ WhatsApp សម្រាប់បុគ្គលិករដ្ឋដោយសារតែ «សង្គ្រាមព័ត៌មាន»

២៖ ក្រុមហ៊ុនផ្គត់ផ្គង់ iPhone របស់ Apple កំពុងឈានជើងចូលទីផ្សាររថយន្តអគ្គិសនី


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)