(ភ្នំពេញ)៖ សាលាគណរាជធានីភ្នំពេញ និងសាលាអនុគណខណ្ឌទាំង១៤ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អង្ការចំពោះទង្វើអសីលធម៌របស់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ ៣ជំនាន់ ដែលបានញុះញង់ អំពាវនាវឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធចូលរួមធ្វើការបះបោរប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងញត្តិថ្កោលទោសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ សាលាគណរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «សាលាគណរាជធានីភ្នំពេញ និងសាលាអនុគណខណ្ឌទាំង១៤ សូមប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអសីលធម៌របស់ ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ ៣ជំនាន់ ដែលបានញុះញង់ អំពាវនាវឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធចូលរួមធ្វើការបះបោរប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ព្រមទាំងប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកសន្តិភាពនៃកម្ពុជា តែងតែយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី គោរពបម្រើយ៉ាងស្មោះស្ម័គ្រក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ ប្រកបដោយទេពកោសល្យ គតិបណ្ឌិត សក្តានុពល និងឧត្តមភាពយ៉ាងក្លៀវក្លា បាននាំមកនូវសុខសន្តិភាពស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យចំពោះជាតិមាតុភូមិកម្ពុជា។

សាលាគណរាជធានីភ្នំពេញ និងសាលាអនុគណខណ្ឌទាំង១៤ សូមចម្រើនពរប្រសិទ្ធពរសព្ទ សាធុការ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោកមេត្តាតាមជួយអភិបាលរក្សា សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវិបុលភាព វឌ្ឍនភាព និងភាពរុងរឿងជាបន្តទៀត»៕