(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំត្រៀមរៀបចំសណ្តាប់ធ្នាប់ក្នុងកម្មវិធីទទួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំ

ណាលជាមួយមន្រ្តីរាជការ កងកម្លាំង និងចែកស្រូវពូជជូនពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ចំនួន១១,៥២៨គ្រួសារ មានចំនួន៤១ឃុំ, ៧ក្រុង ស្រុកក្នុងចំណោម១៤ក្រុង ស្រុកទូទាំងខេត្តបាត់ដំបង។

កិច្ចប្រជុំនេះបានធ្វើឡើងនារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក សុខ លូ អភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់អភិបាលរងខេត្ត, អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំង ទាំងបីប្រភេទ មន្រ្តីរាជការ ចូលរួមផងដែរ។

លោក សុខ លូ បានលើកឡើងថា ជាកិត្តិយសសម្រាប់ខេត្តបាត់ដំបង និងដើម្បីទទួល បដិសណ្ឋារកិច្ច និងរក្សាការពារ សន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ ឲ្យមានរបៀបរៀបរយ ជូនថ្នាក់ដឹកនាំកំពូល គឺសម្តេចតេជោនាយករដ្ឋមន្រ្តី និងប្រតិភូអមដំណើរ ក្នុងកម្មវិធី ដែលបានគ្រោងទុកឲ្យបានជោគជ័យបានល្អប្រសើ។

លោកអភិបាលខេត្ត បានណែនាំដល់ អាជ្ញាធរ កងកម្លាំង សមត្ថកិច្ចជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវម្ចាស់ការយកចិត្តទុកដាក់ និងសហការគ្នា ដោយរៀបចំបង្កលក្ខណៈដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងទាំងអស់ ដែលបានមកចូលរួមទទួលអំណោយជាស្រូវពូជ និងអំណោយផ្សេងទៀត ដល់ពួកគាត់ព្រមទាំងអនុវត្តការងារនេះ ឲ្យបានត្រឹមត្រូវ និងទទួលខុសត្រូវដោយសុវត្តិភាពខ្ពស់ផងដែរ៕