
គណៈកម្មាធិការសិទ្ធិមនុស្ស៖ ក្រុមមួយចំនួនជ្រកក្រោមស្លាក NGO បានបំភ្លៃព័ត៌មាន ធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះរដ្ឋាភិបាល
10-06-2016 16:53
(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា ពេលនេះមានជន ឬក្រុមមួយចំនួន ដែលកំពុងជ្រកក្រោមស្លាកអង្គការសង្គមស៊ីវិល បានបំភ្លៃព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ រាជរដ្ឋាភិបាលកម្ពុជា ។
ជាមួយគ្នានេះ តាមរយៈសេចក្តីថ្លែងការណ៍ដដែល គណៈកម្មាធិការសិទ្ធិមនុស្សដែលដឹកនាំដោយ លោក កែ រ៉េមី បានអំពាវពាវនាឱ្យ បុគ្គលគ្រប់រូប អនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន ដោយគោរពដល់សិទ្ធិអ្នកដទៃ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា «ក្នុងរយៈពេលថ្មីៗនេះ មានបុគ្គលឬក្រុម ឬសង្គមស៊ីវិល និងអអ្គការអន្តរជាតិមួយចំនួនតូចទាំងនៅក្នុង និងក្រៅប្រទេស ដែលក្រុមខ្លះជ្រកក្រោមស្លាកសិទ្ធិមនុស្ស ដោយខិតខំបំភ្លៃពីការអនុវត្តត្រឹមត្រូវតាមច្បាប់ របស់រាជរដ្ឋាភិបាល បង្វែការចោទប្រកាន់មកថា ការរំលោភលើសិទ្ធិមនុស្សទៅវិញ ក្នុងគោលបំណងធ្វើឱ្យអាប់ឱនកេរ្តិ៍ឈ្មោះ រាជរដ្ឋាភិបាលកម្ពុជា។ ឯក្រុមផ្សេងទៀតមានការយល់ច្រឡំអីសិទ្ធិ និងការទទួលខុសត្រូវ។ ការយល់ច្រឡំនេះ ជាហេតុធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិអ្នកដទៃ ដល់ការអនុវត្តច្បាប់ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព យុត្តិធម៌សង្គម និងស្ថិរភាពនយោបាយ»។
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖