(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ ចាន់ អ៊ាន អគ្គនាយក នៃអគ្គដ្ឋានបុគ្គលិក បានអញ្ជើញចូលរួមក្នុងពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្តិ នៃស្នងការដ្ឋាននគរបាលខេត្តចំនួន៣ ក្នុងនោះមានខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងខេត្តប៉ៃលិន នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ ដែលបានប្រព្រឹត្តទៅនៅស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់។
ក្នុងពិធីនេះដែរ ក៏បានវត្តមាន លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងមន្ដ្រីរាជាការ ប្រមាណ១៥០នាក់ ទៀតផង។
ពិធីផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងខេត្តប៉ៃលិន ចំនួន២៧នាក់ រួមមាន ថ្នាក់ស្នងការរង២នាក់ ថ្នាក់នាយរងការិយាល័យ១នាក់ ថ្នាក់អធិការរង៥នាក់ និងបំពាក់ឋានន្តរសិក្ដ២៣នាក់ ថ្នាក់ឧត្តមសេនីយ៍ត្រី៧នាក់ ថ្នាក់វរសេនីយ៍ឯក១នាក់ ថ្នាក់វរៈសេនីយ៍ទោ១២នាក់ និងថ្នាក់អនុសេនីយ៍ឯក២នាក់៕