(ភ្នំពេញ)៖ ក្រោយរៀបចំពិធីប្រកាសចូលកាន់តំណែងជាផ្លូវការរបស់ លោក លី ច័ន្ទតុលា ជាប្រធានគណៈមេធាវី អាណត្តិទី១៤ នៅក្នុងទីស្នាក់ការគណៈមេធាវី នៅព្រឹកថ្ងៃ២០ ខែតុលា ឆ្នាំ២០២២នេះ លោកប្រធានក៏បានធ្វើសន្និសីទសារព័ត៌មាន លើប្រធានបទចំនួន២។

សន្និសីទសារព័ត៌មាននេះ មានគោលបំណងដូចជា៖

* ១៖ ការប្រកាសចូលកាន់តំណែងបន្តជាប្រធានគណៈមេធាវី អាណត្តិទី១៤ របស់លោក
* ២៖ ផែនការ និងទិសដៅការងារក្នុងអាណត្តិទី២ របស់លោកក្នុងអាណត្តិទី១៤។

លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា អាណត្តិទី១៣ បានបន្តជាប់ឆ្នោតជាប្រធានគណៈមេធាវីកម្ពុជា អាណត្តិទី១៤ ក្រោយការបោះឆ្នោតត្រូវបានធ្វើឡើង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ចាប់ពីម៉ោងប្រមាណ ៩៖៣០ព្រឹក ដល់ម៉ោងប្រមាណ ១២៖៣០នាទីថ្ងៃត្រង់។ ក្រោយការបិទការរាប់សន្លឹកឆ្នោតទៅឃើញថា លោក លី ច័ន្ទតុលា ទទួលបានសំឡេងឆ្នោតសរុបដ៏ច្រើនលើសលប់រហូតដល់ទៅ ២០១៦ ឬស្មើនឹង ៩៨.៥៨% ។

លោក លី ច័ន្ទតុលា បានចាត់ទុកថា លទ្ធផលនៃការបោះឆ្នោតគាំទ្រលោកដ៏ច្រើននេះ បានបង្ហាញឱ្យឃើញថា សហភាតាបានផ្តល់នូវការជឿជាក់ និងទុកចិត្តលើការដឹកនាំគណៈមេធាវីក្នុងអាណត្តិទី១ របស់លោក។ ប្រធានគណៈមេធាវីមានអាណត្តិ ២ឆ្នាំ ហើយលោក លី ច័ន្ទតុលា បានក្លាយជាប្រធានគណៈមេធាវី នៅឆ្នាំ២០២១ ខណៈឆ្នាំ២០២២នេះ ជាឆ្នាំទី២ នៃអាណត្តិទី១ របស់លោក៕

ខាងក្រោមនេះជាវីដេអូទាំងស្រុង នៃសន្និសីទសារព័ត៌មានរបស់ លោក លី ច័ន្ទតុលា៖