(បន្ទាយមានជ័យ)៖ លោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខលោក ជា សុវណ្ណធួន ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ក្រុងសិរីសោភ័ណ និងសួរសុខទុកក្មេងកំព្រានៅក្នុងក្រុងនេះផងដែរ។

លោក ចៅ ជីអាន បានឱ្យដឹងថា ជាការណែនាំពីលោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ហើយក្រុមការងារបាននាំយកអំណោយមកចែកជូនក្មេងកំព្រាក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២មង្គលបុរី ដែលរងផលប៉ៈពាល់ដោយទឹកជំនន់ដែលបានជម្លៀសដាក់ទីទួលសុវត្ថិភាព ដោយទទួលព័ត៌មានមានជំងឺ៤ទៅ៥នាក់ដែលកំពុងសម្រាកព្យាបាលមន្ទីពេទ្យនៅឡើយ។

ក្នុងឱកាសនោះ សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តបន្ទាយមានជ័យបាននាំយកអំណោយមានអង្ករ២០ការ៉ុង មី៣០កេស ទឹកស៊ីអ៉ីវ៣០យួរ ទឹកត្រី៣០យួរ ត្រីខកំប៉ុង៣០ដុំ សាប៊ូ១កញ្ចប់ចំណុះ១គីឡូក្រាម ទឹកបរិសុទ្ធវីតាល់៥កេស ទឹកបរិសុទ្ធ៣០០យួរ និងថវិកាមួយចំនួន ព្រមទាំងជូនថវិកាដល់ក្រុមគ្រូពេទ្យ និងកម្លាំងចូលរួម៣ស្ថាប័នផងដែរ៕