(កណ្តាល)៖ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុតិ្តកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានជូនពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលដែលមានសន្ធាជ្រះថ្លា ប្រគេនបច្ច័យឧបត្ថម្ភកសាងអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មិនតែប៉ុណ្ណោះ សម្ដេចតេជោ ក៏បានអំពាវនាវដល់សប្បុរសជនជាច្រើនជួយកសាងអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាផងដែរ។
អាត្មាភាព ព្រមទាំងគណៈសង្ឃ គណៈធម្មយុត្តិកនិកាយ ខេត្តកណ្តាល លោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទគ្រប់វត្តទាំងអស់ នៃគណៈធម្មយុត្តិកនិកាយខេត្តកណ្ដាល សូមដង្ហែតាម និងសូមគាំទ្រដោយឥតងាករេដល់ សម្ដេចតេជោ ធ្វើជានាយករដ្ឋមន្ត្រីជារៀងរហូត និងសូមគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេននាពេលអនាគត៕
ខាងក្រោមនេះជាសារចម្រើនពររបស់សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា៖