Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន RMA Cambodia ណែនាំពីរបៀបថែទាំ និងជួសជុលឧបករណ៍ ធ្វើការលើទីខ្ពស់ម៉ាក JLG

10-06-2016 15:50

(ភ្នំពេញ)៖ នាពេលថ្មីៗនេះ អ្នកជំនាញពីប្រទេសសឹង្ហបុរី របស់ក្រុមហ៊ុន RMA Cambodia បានបង្រៀនដោយផ្ទាល់ ពីរបៀបប្រើប្រាស់ ថែទាំ និងជួសជុលឧបករណ៍ សម្រាប់ធ្វើការងារនៅទីខ្ពស់ម៉ាក JLG ទៅដល់មន្ត្រី ធនាគារជាតិនៃកម្ពុជា ទាំងទ្រឹស្តី និងការអនុវត្ត។

ឧបករណ៍លើកទៅកាន់ទីខ្ពស់ JLG ជាផលិតផលដែលគេទទួលស្គាស់ លំដាប់ពិភពលោក ទៅលើភាពងាយស្រួល និងសុវត្តិភាពខ្ពស់ សម្រាប់ធើ្វការជួសជុលសណ្ឋាគារ រោងចក្រ ឃ្លាំង វិស័យសំណង់ និងអគ្គីសនី ជាដើមនៅទីខ្ពស់ៗ។

គួរបញ្ចាក់ផងដែរថា ធនាគារជាតិនៃកម្ពុជា បានជាវឧបករណ៍លើកទៅទីខ្ពស់ម៉ាក JLG សម្រាប់ថែទាំ និងជួសអគារថ្មីរបស់ខ្លួន នៅបណ្តោយផ្លូវហាន់ណូយ ពីក្រុមហ៊ុន RMA Cambodia។

សម្រាប់ព័ត៌មានលំអិតទំនាក់ទំនង អាស័យដ្ឋានខាងក្រោម៖ អាស័យដ្ឋាន ផ្ទះលេខ១៣ តាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខសាលាសង្កាត់ចោមចៅ សង្កាត់ ចោមចៅ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ។ Tel: 023 729 252/017 555 160

សូមទស្សនាវីដីអូទាំងស្រុង អំពីការបង្ហាត់បង្ហាញខាងក្រោម៖