(បាត់ដំបង)៖ កម្លាំងកងអាវុធហត្ថការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បញ្ជូនខ្លួនជនសង្ស័យ៣នាក់ទៅតុលាការនៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ ពីបទជួញដូរគ្រឿងញៀន។
លោក វ៉ាង ពិសិដ្ឋ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា កាលពីថ្ងៃទីម្សិលមិញ កម្លាំងជំនាញរបស់លោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ បន្ទាប់ពីធ្វើសកម្មភាពជួញដូរគ្រឿងញៀន។
លោកបានបន្ដថា ជនសង្ស័យដែលឃាត់ខ្លួនបាននេះ ទី១ឈ្មោះ សេង គឹមស្រៀង អាយុ៣០ឆ្នាំ ទី២ឈ្មោះ កែវ សុវត្ថិ អាយុ៣៧ឆ្នាំ និងទី៣ឈ្មោះ ធុច សុភារុណ អាយុ៣២ឆ្នាំ ព្រមទាំងដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកក៦កញ្ចប់ ទូរស័ព្ទ៤គ្រឿង ម៉ូតូ១គ្រឿង នៅចំណុចភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
បច្ចប្បន្នជនសង្ស័យទាំង៣ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនខ្លូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕