(ភ្នំពេញ)៖ សាលារៀន ខេមអេលីត នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ បានទទួលគណៈប្រតិភូចំនួន៦នាក់ មកពីសាកលវិទ្យាល័យ អប់រំគួយចូវ ប្រទេសចិន ដោយមានការសហការ គាំទ្រ​ពីវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជា។

ពិធីជំនួបនិងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីអភិវឌ្ឍន៍គុណភាពសិក្សានេះ ធ្វើឡើងបន្ទាប់ពីមានអនុស្សារណៈយោគយល់គ្នា រវាងសាលារៀន ខេមអេលីត សាលារៀន ជែស៊ី សារៀន សឺជីឈឹ និងសាកលវិទ្យាល័យ អប់រំគួយចូវ ខេត្តគួយចូវ ប្រទេសចិន។

ក្នុងកម្មវិធីនេះ ក៏មានការចូលរួមពី សាកលវិទ្យាធិការ សាកលវិទ្យាធិការរង ប្រធាននាយកដ្ឋាន និងទំនាក់ទំនងអន្តរជាតិ សាស្ត្រាចារ្យ ពីសាលាដៃគូនានាប្រទេសចិន និងបុគ្គលិកសិក្សា លោកគ្រូអ្នកគ្រូ នៃវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជា ជាច្រើនរូបផងដែរ។

លោក ហេង រដ្ឋា នាយកប្រតិបត្តិសាលារៀន ខេមអេលីត បានលើកឡើងថា ជានិច្ចកាលសាលារៀន ខេមអេលីត តែងតែ ស្វែងរកដៃគូសហការ និងអប់រំ ទាំងក្នុងតំបន់ និងអន្តរជាតិ ដើម្បីធ្វើ យ៉ាងណារក្សាឱ្យ បាននូវគុណភាពអប់រំ ដែលមានលក្ខណៈប្រកួតប្រជែង និងទទួលស្គាល់គុណភាពជាអន្តរជាតិ។ ទន្ទឹមនឹងនេះផងដែរ សាលារៀន ខេមអេលីត តែងជំរុញដល់ដៃគូរ សហការទាំងអស់ ដើម្បីផ្តល់ឱកាសឱ្យ សិស្សានុសិស្សនៃសាលារៀន ខេមអេលីត មានឱកាសទទួលបានការសិក្សានៅប្រទេស ដែលអាចឆ្លើយតបទៅនឹងបរិបទ អភិវឌ្ឍន៍ ដ៏ឆាប់រហ័ស នៃសកលភាវូបនីយកម្មពិភពលោក។

សូមបញ្ជាក់ថាសាលារៀន ខេមអេលីតមានបង្រៀន កម្មវិធីចំណេះទូទៅខ្មែរ ពីមត្តេយ្យដល់ថ្នាក់ទី១២ មត្តេយ្យភាសាអង់គ្លេសអន្តរជាតិ មត្តេយ្យអង់គ្លេស-ចិន ភាសាអង់គ្លេសសិស្សធំ (ពេញម៉ោង និងក្រៅម៉ោង) និងកុំព្យូទ័រវគ្គខ្លីគ្រប់កម្រិត។ រាល់ថ្នាក់ភាសាទាំងអស់បង្រៀន ដោយគ្រូបរទេសជនជាតិដើម។

វគ្គថ្មីចូលរៀន ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦។ បញ្ចុះថ្លៃចាប់ពី ២០% រហូតដល់៣០%។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកសាលារៀន ខេមអេលីតតាមរយៈ
អសយដ្ឋាន៖  ទីតាំងទី១- អគារលេខ ១៦២ ABC ផ្លូវ១៤៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន
រាជធានីភ្នំពេញ (ចម្ងាយ៣០០ម៉ែត្រ ពីចំណតឡានក្រុងមុខវត្តទួលទំពូង)។

ទីតាំងទី២-អគារលេខ២៧៨ ផ្លូវ១៨២ (ទេពផន) សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ទូរស័ព្ទលេខៈ ០១០ ៦៦៦ ៨៩៧ (បឹងកេងកង) / ០៦៩៦៦៦ ៨៩៧ (ទេពផន) / ០៧០ ៨៣ ៥៥៥៥ (ទូទៅ)