(បាត់ដំបង)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃខេត្តស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ បានបញ្ជូនខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីគ្រឿងញៀន៤នាក់ទៅតុលាការ។ លោក ស៊ាន សុណាល់ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឃាត់ខ្លួនជនសង្ស័យ៤នាក់ នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ទី១ ឈ្មោះ ហ៊ាង គឹមអាង អាយុ៣១ឆ្នាំ ទី២ ឈ្មោះ អែល សំបូរ អាយុ២៤ឆ្នាំ ទី៣ ឈ្មោះ ហ៊ី សុណារ័ត្ន ហៅឈិត អាយុ២៤ឆ្នាំ និងទី៤ឈ្មោះ ស៊ឹង វាសនា អាយុ២៨ឆ្នាំ ព្រមទាំងដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក៤កញ្ចប់ និងសម្ភារប្រើប្រាស់មួយចំនួន។
លោកបានបន្ដថា ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរកស៊ីជួញដូរគ្រឿងញៀនពិតប្រាកដមែន។ បច្ចប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី៕