(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានបង្ហោះវីដេអូអនុស្សាវរីយ៍ របស់ឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង កាលនៅមានព្រះជន្ម ក្នុងឆ្នាំ១៩៩៣ ដែលពេលនោះលោកតាមានអាយុ៧០ឆ្នាំហើយ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វីដេអូនោះគឺជាពេលវេលា ដែលឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង ចូលរួមក្នុងមង្គលការចៅ ហើយគាត់នៅមានកម្លាំងរឹងមាំ រហ័សរហួនថែមទាំងសង្ហាទៀតផង។

សម្តេចតេជោបានបង្ហោះវីដេអូខ្លីមួយ ជាមួយនឹងខ្លឹមសារយ៉ាងដូច្នេះថា «ទើបឃើញវីដេអូ ដែលបង្ហាញពីឪពុកខ្ញុំចូលរួមរៀបការចៅ កាលពីឆ្នាំ១៩៩៣
ដែលពេលនោះគាត់អាយុ៧០ឆ្នាំ។ ក្នុងវ័យ៧០ឆ្នាំគាត់នៅរឹងមាំ និងរហ័សរហួនថែមទាំងសង្ហាទៀតផង»