(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២១០,២៥៧នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៧១,៥០៥នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៧,៥០២នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩០,៨២៣នាក់
៤៖ អាយុ៥ឆ្នាំ ៤២៥,១៩៦នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៧៥,២៣០នាក់
ដោយឡែកសម្រាប់អ្នកបានដូសទី៣ចំនួន ១០,២៦២,៥៨៣នាក់, ដូសទី៤ចំនួន ៤,៤៦៦,០៩៤នាក់ និងដូសទី៥ចំនួន ១,០០០,៤៤៥នាក់ ។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕