(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១នាក់ និងជាសះស្បើយ៦នាក់
២៖ កូរ៉េខាងជើងបាញ់កាំភ្លើងធំ ១០០គ្រាប់ទៀត ក្រោយកូរ៉េខាងត្បូងបាញ់គ្រាប់រ៉ុក្កែត
៣៖ តុលាការកាត់ទោស លោក សម រង្ស៉ី ឱ្យជាប់ពន្ធនាគារ១ជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ក្នុងសំណុំរឿងចុះកិច្ចព្រមព្រៀងកាត់ទឹកដីឱ្យជនជាតិម៉ុងតាញ៉ា
៤៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត គ្រោងពិភាក្សាជុំវិញការផ្គត់ផ្គង់ យន្ដហោះដ្រូនអ៉ីរ៉ង់ ឱ្យរុស្ស៉ី នៅ UN
៥៖ ប្រធានាធិបតីទីម័រឡេស្តេ បានអញ្ជើញមកដល់រាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល៣ថ្ងៃ
៦៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ស្នើឱ្យលោក ហ្សេលេនស្គី ផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៉ីរ៉ង់
៧៖ តុលាការបិទបញ្ចប់នីតិវិធីសួរដេញដោល លោក កឹម សុខា លើបទចោទ «សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស» និងសម្រេចធ្វើសេចក្តីសន្និដ្ឋាននៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២
៨៖ មេបញ្ជាការរុស្ស៉ី ទទួលស្គាល់ថាកងកម្លាំងរបស់ខ្លួន កំពុងរងសម្ពាធវាយបកយ៉ាងខ្លាំងពីកងទ័ពអ៊ុយក្រែន
៩៖ សម្ដេចពិជ័យសេនា ទៀ បាញ់៖ ក្រសួងការពារជាតិកម្ពុជា-វៀតណាម តែងស្វែងរកគ្រប់មធ្យោបាយជួបពិភាក្សាគ្នា ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ពេលស្ថានភាពកូវីដកំពុងផ្ទុះខ្លាំង
១០៖ នូវែលសេឡង់ គ្រោងរឹតបន្តឹងបន្ថែម ច្បាប់ប្រឆាំងភេរវកម្ម
១១៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ១៩ ខែតុលានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣៤.៧លាននាក់ និងស្លាប់ជាង៣៥.៩ម៉ឺននាក់
១២៖ CNN: អ៉ីរ៉ង់ បញ្ជូនអ្នកជំនាញទៅកាន់តំបន់គ្រីមៀ ដើម្បីបង្រៀនយោធារុស្ស៉ីពីរបៀបប្រើយន្ដហោះដ្រូន
១៣៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,២០៩,៥១២នាក់, ដូសទី៣ចំនួន ១០,២៥៧,០៨០នាក់, ដូសទី៤ចំនួន ៤,៤៥៥,២១៣នាក់ និងដូសទី៥ចំនួន ៩៩៣,០៦៧នាក់ (គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២)
១៤៖ ឥណ្ឌូណេស៉ី អះអាងថា កុមារចំនួន៧៤នាក់ ស្លាប់ដោយសាររបួសតម្រងនោមធ្ងន់ធ្ងរ ក្នុងឆ្នាំនេះ
១៥៖ ៩ខែឆ្នាំនេះ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានជាង៣០លានដុល្លារ កើនឡើង២១%
១៦៖ ហេតុអ្វីបានជារុស្ស៊ី ប្រើដ្រូនអត្តឃាតជាងការប្រើមីស៊ីល វាយប្រហារលើបណ្តាក្រុងអ៊ុយក្រែន?
- ព័ត៌មាន Fresh News Plus
១៖ Samsung ប្រកាសជាផ្លូវការនូវបន្ទះឈីប LPDDR5X DRAM ដែលមានលឿនបំផុតមិនធ្លាប់មាន
២៖ Apple ប្រកាសបញ្ឈប់ការផលិត iPhone 14 Plus ភ្លាមៗបន្ទាប់ពីមិនសូវទទួលបានការគាំទ្រ
៣៖ ក្រុមហ៊ុន Microsoft ប្រកាសកាត់បន្ថយបុគ្គលិកជិត ២០០០នាក់
៤៖ BTS អាចសម្តែងក្នុងកម្មវិធីថ្នាក់ជាតិបាន អំឡុងពេលបំពេញកាតព្វកិច្ចយោធា
៥៖ ឥណ្ឌូនេស៊ី នឹងកម្ទេចចោលកីឡដ្ឋានបាល់ទាត់ ដែលមានឧប្បត្តិហេតុរត់ជាន់គ្នា សម្លាប់មនុស្សជាង ១៣០នាក់
៦៖ ខ្សែប្រយុទ្ធ Isak ដែលមានរបួស នឹងអវត្តមានពីការប្រកួតរហូតដល់ចប់ World Cup
៧៖ Davis Cup៖ កម្ពុជា រក្សាកៅអីកំពូលតារាងពូល A ក្រោយបន្ដយកឈ្នះម៉ុងហ្គោលី ៣-០
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)