(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យតែងតាំង ទីប្រឹក្សារាជរដ្ឋាភិបាល៣រូប ដល់អតីតថ្នាក់ដឹកនាំគណបក្សខ្មែរតែមួយ និងឋានៈស្មើអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ និងរដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ទីប្រឹក្សារាជរដ្ឋាភិបាល៣រូបដែលត្រូវបានតែងតាំង និងផ្តល់ឋានៈរួមមាន៖

១៖ លោក កែម រិទ្ធិសិត ឋានៈស្មើរដ្ឋមន្ត្រី ដែលលោកជាអតីតប្រធានគណបក្សខ្មែរតែមួយ

២៖ លោកស្រី ឃី ម៉េងលីន ឋានៈស្មើរដ្ឋលេខាធិការ ដែលលោកស្រីជាអតីតអនុប្រធានគណបក្សខ្មែរតែមួយ

៣៖ លោក លី ប៊ុនណារ៉ា មានឋានៈស្មើអនុរដ្ឋលេខាធិការ ដែលលោកជាអតីតអគ្គលេខាធិការគណបក្សខ្មែរតែមួយ៕