(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងអតីតថ្នាក់ដឹកនាំ និងសមាជិកបក្សប្រឆាំងចំនួន ៩រូបជាទីប្រឹក្សារាជរដ្ឋាភិបាល ដោយផ្តល់ឋានៈស្មើអនុរដ្ឋលេខាធិការ រហូតដល់រដ្ឋមន្ត្រី។

អតីតថ្នាក់ដឹកនាំ និងសមាជិកបក្សប្រឆាំង ដែលព្រះមហាក្សត្រត្រាប់បង្គាប់តែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលនេះរួមមាន៖ លោក ជីវ កត្តា, លោក តាន់ ទីន, លោក ខឺយ ស៊ីនឿន, លោក កង គឹមហាក់, លោក កង ម៉ារ៉ាឌី, លោក សុខ សុធា, លោក សុខ វិបុល, លោក អាន តារ៉ា និងលោក គីន គុណ។

សូមបញ្ជាក់ថា ឈ្មោះដូចបានរៀបរាប់ខាងលើនេះ សុទ្ធតែជាអតីតថ្នាក់ដឹកនាំ និងសមាជិក របស់អតីតគណបក្សសង្គ្រោះជាតិ៕