(ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានចេញប្រកាស ស្ដីពី ការធ្វើប្រតិភូកមុខងារ ក្នុងការផ្ដល់សេវារដ្ឋបាល ពាក់ព័ន្ធនឹងការផ្ដល់លិខិតអនុញ្ញាតសម្រាប់សកម្មភាពផ្នែកដោនស្រ្ទីម ទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត។ នេះបើតាមប្រកាសរបស់រដ្ឋមន្ដ្រី ស៊ុយ សែម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។

ប្រកាសនេះ មានគោលបំណងធ្វើប្រតិភូកម្មមុខងារ ក្នុងការផ្ដល់សេវារដ្ឋបាលពាក់ព័ន្ធនឹងការផ្ដល់ និងដកហូតលិខិតអនុញ្ញាតសម្រាប់សកម្មភាពផ្នែកដោនស្រ្ទីម ទៅឲ្យរដ្ឋបាលរាជធានី ខេត្ត ស្របតាមមាត្រា៦ នៃច្បាប់ស្ដីពី ការគ្រប់គ្រងប្រេងកាត និងផលិតប្រេងកាត និងមានគោលដៅកំណត់នីតិវិធី បែបបទ និងលក្ខខណ្ឌ ក្នុងការផ្ដល់ និងដកហូតលិខិតអនុញ្ញាតសម្រាប់សកម្មភាពផ្នែកដោនស្រ្ទីម។

សូមបញ្ជាក់ថា ដោនស្ទ្រីម សំដៅដល់សកម្មភាព ប្រព្រឹត្តិកម្ម សន្និធិ ដឹកជញ្ជូន លក់ចែកចាយប្រេង និងឧស្ម័នឥន្ធនៈ នាំចូល-នាំចេញ៕

ខាងក្រោមនេះ ជាប្រកាសរបស់រដ្ឋមន្ដ្រី ស៊ុយ សែម ដែលមានខ្លឹមសារទាំងស្រុង៖