(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកការិយាល័យបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ស្អែក នៅតាមការទូទាំងឃុំ-សង្កាត់ ទូទាំងប្រទេស។

សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានរយៈ៥០ថ្ងៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមបណ្តាឃុំ-សង្កាត់ ទូទាំងប្រទេស។ មុននឹងចាប់ផ្តើមអនុវត្តន៍ការងារនេះ គ.ជ.ប បានផ្សព្វផ្សាយជាសាធារណៈ ព្រមទាំងបានពង្រឹងសមត្ថភាពដល់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់៕

សូមទស្សនាវីដេដែលផលិតឡើងដោយ គ.ជ.ប ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖