(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងនាយនគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៍ ចំនួន៤រូប ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។
នាយនគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវបានតែងតាំងជាអគ្គលេខាធិការរង នោះរួមមាន៖
*ទី១៖ លោកឧត្តមសេនីយ៍ឯក អ៊ុក វណ្ណធី
*ទី២៖ លោកឧត្តមសេនីយ៍ឯក ប៉ុន ផាន់ណា
*ទី៣៖ លោកឧត្តមសេនីយ៍ទោ អ៊ាង ឈាងអេង
*ទី៤៖ លោកឧត្តមសេនីយ៍ទោ ជ្រិន ហាច៕
ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន៖