គណបក្សប្រជាជនកម្ពុជា បង្កើតគណៈកម្មាធិការគណបក្សមូលដ្ឋាន គណៈមហាជន មានលោក ឡាវ វ៉ាន់ ជាប្រធាន
19-10-2022 13:04
(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល បានសម្រេចបង្កើតគណៈកម្មាធិការគណបក្សមូលដ្ឋានគណៈមហាជន ដើម្បីពង្រីករចនាសម្ព័ន្ធការងារលើចលនាមហាជន។
គណបក្ស បានសម្រេចតែងតាំង លោក ឡាវ វ៉ាន់ សមាជិកគណៈកម្មាធិការកណ្តាលរបស់បក្ស ធ្វើជាប្រធានគណៈកម្មាធិការថ្មីនេះ អមដោយអនុប្រធាន២រូប និងសមាជិកចំនួន ១៤រូប។
គណៈកម្មាធិការគណបក្សមូលដ្ឋានគណៈមហាជន មានសាខាចំនួន៣ រួមមាន៖ សាខាគណបក្ស មជ.១, សាខាគណបក្ស មជ.២ និង សាខាគណបក្ស មជ.៣៕