(ព្រះសីហនុ)៖ ជនរងគ្រោះចំនួន២ករណីផ្សេងគ្នា ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ តាមរយៈអូប័រពេទ្យល្បឿនលឿន របស់លោកឧកញ៉ា ទៀ វិចិត្រ កាលពីថ្ងៃទី១៧ និងព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។
ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់ថា ករណីទាំង២ផ្សេងគ្នានោះរួមមាន៖
*ករណីទី១ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ដោយទទួលយកស្រ្តីមួយរូបមានជំងឺពោះវៀនដុះខ្នែង(ស្ថានភាពធ្ងន់ធ្ងរ) ឈ្មោះ សំ ដាវី អាយុ៥២ ឆ្នាំជនជាតិខ្មែរ
*ករណីទី២ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ដោយទទួលយកបុរសមួយរូប មានឈ្មោះ ណាង ទក អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានជំងឺបេះដូង ភ្លាមៗក៏មានភ្ញៀវទេសចរណ៍ជាជនជាតិបរទេសម្នាក់ មកពីភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ដែលមានអាការៈមិនស្រួលខ្លួន ក៏បានស្នើសុំទៅពេទ្យដើម្បីព្យាបាលជាមួយគ្នាផងដែរ។
បច្ចប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យរបស់លោកឧកញ៉ា ទៀ វិចិត្រ និងបានបញ្ជូនតាមរថយន្តសង្គ្រោះរបស់លោកឧកញ៉ា ទៀ វិចិត្រ យកមកសង្គ្រោះនៅមន្ទីរពេទ្យក្រុងព្រះសីហនុហើយ ដោយសុវត្ថិភាព៕