(កំពត)៖ កុមារាម្នាក់ដែលកើតជម្ងឺមហារីកឆ្អឹង រស់នៅភូមិចំបីុ ស្រុកអង្គរជ័យ ខេត្តកំពត ត្រូវបានលោកស្នងការខេត្ត ម៉ៅ ច័ន្ទមធុរិទ្ធ នាំទៅដល់មន្ទីរពេទ្យសុខយ៉ាខៀលហើយ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ ដើម្បីធ្វើការវះកាត់ និងព្យាបាល ក្រោមការជួយបត្ថម្ភពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

កាលពីម្សិលមិញ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ចែងឲ្យលោកស្នងការខេត្ត នាំយកអំណោយជាទឹកដោះគោឆៅ និងថវិកាចំនួន១លានរៀល ជូនម្តាយរបស់កុមារម្នាក់ ដែលកើតជម្ងឺមហារីកឆ្អឹង រស់នៅភូមិចំបីុ ស្រុកអង្គរជ័យ ខេត្តកំពត ដើម្បីចូលរួមចំណែកការចូលរួមកាត់បន្ថយការលំបាក​ បានមួយកម្រិតទៀត។

យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ស្នងការ ក៏មិនទាន់ប្រកដថា តើស្ថានភាពរបស់កុមារារូបនេះ អាចមានភាពប្រសើរឡើងវិញ ឫមួយយ៉ាងណានោះទេ ក៏ព្រោះតែជម្ងឺមានលក្ខណ:ធ្ងន់ធ្ងរ ទៅហើយនោះ។