(ភ្នំពេញ)៖ វគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់ ស្រាបៀរលីអូ លើកទី៥ Division B បានឈានមកដល់ថ្ងៃទី៥ហើយ ដែលប្រារព្ធធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីវេលាម៉ោង១២រសៀល នៅថ្ងៃទី០៩ ខែមិថុនានេះ មានចំនួន៣គូ គឺគូទី១-មន្ទីរអប់រំយុវជន និងកីឡាខេត្ដប៉ៃលិន និង Aqua Family Resort ,គូទី២-យុវជនភ្នំពេញថ្មី និងស្នងការនគរបាលខេត្ដកំពង់ចាម និងគូទី៣-ក្រុមវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងខ្មែរសាមគ្គីខេត្ដកំពង់ចាម។
ជាលទ្ធផលបច្ចេកទេសគូទី១-មន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន ៣-០ Aqua Family Resort ,គូទី២-យុវជនភ្នំពេញថ្មី ១-៣ ស្នងការនគរបាលខេត្តកំពង់ចាម និងគូទី៣-វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ១-៣ ខ្មែរសាមគ្មីខេត្តកំពង់ចាម ។
ការប្រកួតកីឡាបាល់ទះពានរង្វាន់ ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball ២០១៦) វគ្គផ្តាច់ព្រ័ត្រ មានចំនួន៥គូ នៃ Division B នេះមានរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១២ ខែមិថុនាខាងមុខនេះ។
គួរបញ្ជាក់ថា អ្នកគាំទ្រក្រុមនីមួយៗនៅក្នុងការប្រកួត របស់ Division B អាចបោះឆ្នោត ឲ្យក្រុមរបស់ពួកគាត់បាន នៅលើហ្វេសប៊ុក https://www.facebook.com/Leo-Beer-Cambodia1420805824847904/ ដើម្បីមានឱកាសឈ្នះរង្វាន់ ដូចជាស្រាបៀរលីអូជាច្រើនកេស និងអាវយឺតលីអូជាច្រើនរង្វាន់ ដោយការបោះឆ្នោតតាមហ្វេសប៊ុក នឹងផ្តល់នូវការបំផុសគំនិត និងលើកទឹកចិត្តបន្ថែម ដល់ក្រុមចូលរួមប្រកួតក្នុង Division B ដែលពួកគាត់ត្រៀមសម្រាប់ការប្រកួតជើងឯក និងជំរុញដល់ក្រុមកីឡាបាល់ទះ ដើម្បីបន្តការបណ្តុះបណ្តាល និងចូលរួមការប្រកួតនៅក្នុងឆ្នាំ ២០១៧ទៀត។
ព័ត៌មានលម្អិតសូមចូលទៅកាន់ គេហទំព័រ ៖http://www.leocupvolleyball.com/ ,សូមចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីលើកស្ទួយវិស័យកីឡានៅកម្ពុជា៕